តវ៉ាផ្ទុះហិង្សាក្នុងពេលលោក ត្រាំ ចួលរួមប្រជុំ​ G20 លើកដំបូង

អ្នកតវ៉ាប្រឆាំងពួករបបមូលធននិយម នៅពេលមេដឹកនាំ G20 បើកការប្រជុំពីរថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយជាលើកទី១នៃការចូលរួមរបស់ប្រធានាធិបតីអាមេរិកនោះ មានផ្ទុះហិង្សាកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។​

កិច្ចប្រជុំនេះប្រព្រឹត្តទៅទីក្រុង Hamburg ជាក្រុងលំធំដាប់ទី២របស់អាល្លឺម៉ង់ មានការជួបគ្នានៅថ្ងៃសុក្រនេះ​រវាងមេដឹកនាំអាមេរិក លោក ដូណល ត្រាំ មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង មេដឹកនាំចិន។​

តាមទីភ្នាក់ងារព័ត៌មានAFPគឺការប៉ះទង្គិចគ្នាកាលពីម្សិលមិញ អ្នកតវ៉ាបានចោលដបទឹក និង ដុំថ្មលើសមត្ថកិច្ច ចំណែកសមត្ថកិច្ចបានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកបំបែកការប្រមូលផ្តុំ​។

ក្រោយការប៉ះទង្គិចគ្នាអាជ្ញាធរអះអាងថា នគរបាល៧៦នាក់រងរបួស។ នគរបាលបានថ្លែងតាមឧបករណ៍បំពងសំឡេងថា សមត្ថកិច្ចនឹងមិនមានចំណាត់ការផ្លូវច្បាប់អីទេ បើសិនជាអ្នកតវ៉ាទាំងនោះព្រមបោះបង់ការតវ៉ា ហើយរំសាយក្រុមនោះ។

ទោះយ៉ាងណារបាយការណ៍ដែលទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយថា ចំនួនអ្នកតវ៉ានៅព្រឹកថ្ងៃសុក្រនេះ​កើនឡើងច្រើនជាងមុនរហូតដល់១សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ