នាយរដ្ឋមន្ដ្រីវៀតណាម៖ ពួកភេរវករត្រូវតែដាក់ទោសឲ្យធ្ងន់

នាយករដ្ឋមន្ដ្រីវៀតណាមបានបញ្ចេញប្រតិកម្មខ្លាំងៗថា ពួកភេរវករត្រូវតែដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរជាទីបំផុត។ ការព្រមាននេះ គឺបន្ទាប់ពីជនជាតិវៀតណាម២នាក់ ត្រូវបានក្រុមបះបោរសម្លាប់ក្នុងប្រទេសហ្វីលីពីន។

បើតាមសារព័ត៌មានវៀតណាម Vietnam News ឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាយករដ្ឋមន្ដ្រីវៀតណាម​លោក​ Nguyen Xuan Phuc ថ្លែងថា ក្រុមភេរវករដែលសម្លាប់ពលរដ្ឋវៀតណាម២នាក់ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ត្រូវតែដាក់ទោសឲ្យធ្ងន់ធ្ងរបំផុត។

សារព័ត៌មានវៀតណាម Vietnam News បានដកស្រង់សម្ដីលោកនាយរដ្ឋមន្ដ្រីវៀតណាម ចុះផ្សាយថាថា៖ «ខ្ញុំមានទុក្ខក្រៀមក្រំ និងខឹងយ៉ាងខ្លាំង ពេលឮថា​ ពលរដ្ឋវៀតណាម២នាក់ ត្រូវបានគេចាប់ជំរិត​ និងសម្លាប់យ៉ាងអមនុស្សធម៌។ ពួកភេរវករ ដែលបានបណ្ដាលឲ្យពលរដ្ឋវៀតណាមស្លាប់ គឺត្រូវតែដាក់ទោសឲ្យបានធ្ងន់ធ្ងរ។ ខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារ និងញាតិមិត្តនៃជនរងគ្រោះផង»។

កាលពីដើមសប្ដាហ៍នេះដែរ មន្ដ្រីនាំពាក្យយោធាហ្វីលីពីនលោក ចូ អាន ប៉េទីងឡាយ ឲ្យដឹងថា កង​ទ័ព​ហ្វីលីពីន​បាន​រក​ឃើញ​សាកសព​ចំណាប់​ខ្មាំង២​នាក់ ជានាវិកជនជាតិវៀតណាម នៅ​​ឯ​កោះ​បាស៊ីឡាន ដែល​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​ក្រុម​ចាប់​ជំរិត​មនុស្ស​ អាប៊ូសាយយ៉ាហ្វ។

ករណីនេះ នាយករដ្ឋមន្ដ្រីវៀតណាមក៏ស្នើឲ្យសហគមអន្ដរជាតិរួបរួមគ្នា ដើម្បីទប់ទល់នឹងក្រុមភេរវកម្ម ដោយថា ដើម្បីសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងមូលលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ