លោក ត្រាំ ថាអាមេរិកនិងចិន​​​​​ដោះស្រាយ​​​​​​បញ្ហាកូរ៉េខាងជើង​​​​តែមួយភ្លែត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​បែប​ទន់​ភ្លន់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ជា​ទី​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ការងារ​លើ​បញ្ហា​សំខាន់ នោះ​គឺ​ការ​គំរាម​កំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង និង​វិវាទ​ពាណិជ្ជកម្ម​ទ្វេភាគី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ត្រាំ កាល​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ជំហរ​ប្រឆាំង​នឹង​ចិន​លើ​បញ្ហា​ពាណិជ្ជកម្ម ប៉ុន្តែ បែរ​ជា​​បន្ទន់​សំឡេង​រិះគន់​របស់​គាត់​ទៅ ក្រោយ​ពី​ឡើង​កាន់​តំណែង ដោយ​លោក​ថា លោក​ចង់​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ស៊ី នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រទេស G20 នៅ​ប្រទេស​​អាល្លឺម៉ង់កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ត្រាំ ពុំ​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ថា លោក​ខ្វះ​ភាព​អត់​ធ្មត់​នោះ​ឡើយ។

លោក ត្រាំ ថែម​ទាំង​ថ្លែង​ទៅ​កាន់​លោក ស៊ី ថា វា​ជា​កិត្តិយស​ដែល​មាន​លោក ស៊ី ជា​មិត្ត​ភក្តិ ហើយ​លោក​សាទរ​ចំពោះ​វិធានការ​ដែល​​លោក ស៊ី ចាត់​ការ​ទៅ​លើ​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ