សិង្ហបុរីតម្រូវឲ្យគាស់ថ្នូរកប់សពជាង៨ម៉ឺនដើម្បីពង្រីកមូលដ្ឋានទ័ពអាកាស

រដ្ឋាភិបាលសិង្ហបុរីតម្រូវឲ្យគាស់ថ្នូរកប់សពជាង៨០ ០០០កន្លែង នៅកន្លែងកប់សព Choa Chu Kang ដែលនេះជាការចេញបញ្ជារបស់រដ្ឋ ក្នុងគោលបំណងយកទីតាំងនោះដើម្បីយកទៅពង្រីកធ្វើមូលដ្ឋានទ័ពអាកាស។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia មូលដ្ឋានទ័ពអាកាសត្រូវការដីបន្ថែមទំហំ ១០៦ ហិកតា ដើម្បីបង្កើនសម្ភារ និង ធនធានបន្ថែមទៀត ពង្រឹងទ័ពអាកាសពី Paya Lebar ដែលត្រូវដូរទីតាំងនៅឆ្នាំ២០៣០។ នេះបើតាមការចេញសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញរបស់ ក្រសួងអភិវឌ្ឍន៍ជាតិ  ទីភ្នាក់ងារបរិស្ថានជាតិ និង អាជ្ជាធរដែនដីរបស់សិង្ហបុរី។​

តាមគម្រោងរបស់រដ្ឋាភិបាលនោះ សិង្ហបុរីក៏ត្រូវការយកទីតាំងកន្លែងចិញ្ចឹមត្រី និង កន្លែងបណ្តុះកូនឈើ Murai Farmway ផងដែរទើបមានទំហំគ្រប់គ្រាន់ក្នុងការពង្រីកមូលដ្ឋានទ័ពអាកាសនេះ។​ គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ហើយ កន្លែងកសិករចិញ្ចឹមត្រូវសម្រាប់ផ្គត់ផ្គង់អាហារក្នុងស្រុក និង កន្លែងបណ្តុះកូនឈើ នោះនឹងត្រូវផ្លាស់ប្តូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ