ក្រសួងណែនាំឲ្យពលករខ្មែរនៅថៃទៅបង្ហាញខ្លួននៅមុខអាជ្ញាធរទីនោះ

ក្រសួងការងារកម្ពុជា ណែនាំឲ្យពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃដែលផ្លាស់ប្តូរថៅកែ និង ពលករដែលមិនមានឯកសារផ្លូវច្បាប់ ឲ្យសហការជាមួយថៅកែ ទៅបង្ហាញខ្លួននៅមុខមន្ត្រីក្រសួងការងារថៃ ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការបំពេញការងារ។​

អ្នកនាំពាក្យក្រសួងការងារកម្ពុជា​លោក ហេង សួគ៌ បានធ្វើសេចក្តីប្រកាសតាមហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ​ថា ថៃចាប់ផ្តើមស្រង់ទិន្នន័យពលករបរទេស នៅទូទាំងប្រទេសដែលមានការិយាល័យចំនួន​៩៧។​

បើតាមលោក ហេង សួគ៌ ដើម្បីពលករទទួលបានភាពស្របច្បាប់​នៅថៃគឺមាន៣ណាក់កាលគឺ១ ចាប់ពីថ្ងៃទី២៤ខែកក្កដា ដល់ថ្ងៃទី៧ខែសីហា ថៅកែថៃយកឈ្មោះពលករទៅបង្ហាញនៅក្រសួង ទី២គឺពលករទៅបង្ហាញខ្លួននៅមុខអាជ្ញាធរថៃពីថ្ងៃទី៨ខែសីហាដល់ថ្ងៃទី៩ខែកញ្ញា និងទី៣ ចាប់ពីថ្ងៃទី៩ខែកញ្ញា ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ ជាពេលដែលពលករស្នាក់នៅ និង រងចាំធ្វើការបញ្ជាក់អត្តសញ្ញាណពីគណៈកម្មាធិការផ្តល់ភាពស្របច្បាប់ សម្រាប់ការងារស្នាក់នៅនិង​ធ្វើការងារនៅក្នុងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ