ក្រុមស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានបង្ហាញ របាយការណ៍សិក្សា កាលថ្ងៃអង្គារម្សិលមិញថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០១៧ និង ២០១៨។
ការសិក្សានោះក៏បានជំរុញឲ្យមានការធ្វើកំណែទម្រង់លើផ្នែកមួយចំនួនផងដែរ ដើម្បីធានាលើកំណើនសេដ្ឋកិច្ចនេះដូចជា ការបញ្ចុះតម្លៃអគ្គិសនី ធ្វើឲ្យប្រសើរឡើងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស ពង្រឹងការអនុវត្តច្បាប់ និងតម្លាភាពសង្គម។
ការសិក្សាបន្តថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំ បើធៀបឆ្នាំ២០១៦ ទោះបីជាមានអតិផរណាសេដ្ឋកិច្ច៣% ដោយសារតម្លៃអាហារ និង អគ្គិសនីខ្ពស់ពេកក៏ដោយ។៕









