លោក សម រង្ស៊ី៖ ទិញខ្ញុំមិនបាន ទើបព្យាយាមធ្វើច្បាប់ដើម្បីកម្ចាត់

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម​ រង្ស៊ី បានថ្លែងថា គណបក្សកាន់អំណាចបានព្យាយាមស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​ម្តងហើយម្តងទៀត ដើម្បីកម្ចាត់លោកចេញពីឆាកនយោបាយ ក្រោយពេលទិញឬ សម្លុតលោកមិនបាន។​

ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកបញ្ជាក់ថា «មានអ្នកដឹកនាំនយោបាយដែលគេទិញមិនបាន គេសម្លុតមិនខ្លាច ហើយរួបរួមគ្នា ចាប់ផ្តើមរួបរួមគ្នា គេចង់បំបែកយើងអត់បែក បានគេសំដៅមកខ្ញុំ ឃើញថាខ្ញុំគេប៉ុនប៉ងច្រើនយ៉ាងចង់អូសទាញ ចង់សម្លុតចង់អីគ្រប់សព្វប៉ុន្តែខ្ញុំនៅតែស្មោះត្រង់ និងហើយជាកម្លាំង កម្លាំងផ្ទៃក្នុងដែលគេមិនអាចធ្វើអីកើត»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា      លោកមិនបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ ដោយលោកអះអាងថាអ្វីដែល លោក សម រង្ស៊ី និយាយគឺជារឿងមិនពិត។ លោកថា ច្បាប់ដែលបង្កើតឡើងនោះគឺដើម្បីគ្រប់គ្រងគ្រប់គណបក្សទាំងអស់គឺមិនមែនសំដៅលើ គណបក្សសង្គ្រោះជាតិមួយនោះទេ។

លោកបានបញ្ជាក់ថា «យើងធ្វើច្បាប់​​និង យើងធ្វើច្បាប់សម្រាប់គណបក្សនយោបាយគ្រប់គណបក្សដែលមាននៅក្នុងកម្ពុជា​ មិនមែនមានតែគណបក្សសង្រ្គោះជាតិមួយណា​ ឥលូវដល់ចេញច្បាប់មក​វាពាក់ពាន់នឹងច្បាប់​ពាក់ពាន់និងហ៊ុនស៊ិនប៉ិច​ វាពាក់ពាន់នឹងអីដែរមិនមែនសម្រាប់តែមួយនឹងណា»

ច្បាប់ស្តីពីគណបក្សនយោបាយត្រូវបាន​ធ្វើវិសោធនកម្ម​ពីរដងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការហាម អ្នកមានទោសមិនឲ្យធ្វើប្រធាន អនុប្រធាន គណបក្ស និង ហាមប្រើរូបភាពឬ សំឡេងរបស់អ្នកទោសក្នុងការគាំទ្រគណបក្សនយោបាយ។ គណបក្សប្រឆាំង អង្គការជាតិ និង អន្តរជាតិ បានចាត់ទុកការធ្វើវិសោធនកម្មនេះថា មាន​គោលបំណងចង់រុញលោកសម រង្ស៊ីចេញពីឆាកនយោបាយ។​

សូមសរសេរមកកាន់លោក ម៉ាប់ ស៊ុយ​ mabsuy168@gmail.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ