ជប៉ុន​គ្រោងរៀបចំស្ថាន​អគ្គកុងស៊ុលនៅខេត្តសៀមរាប​

ជប៉ុននឹងពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងការបង្កើតស្ថានអគ្គកុងស៊ុលរបស់ខ្លួននៅខេត្តសៀមរាបនៅពេលខាងមុខនេះ ដើម្បីជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូអភិវឌ្ឍនៃប្រទេសទាំងពីរបន្ថែមទៀត។​

នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) កាលពីថ្ងៃពុធម្សិលមិញ ឯកអគ្គរដ្ឋទូតជប៉ុន បានលើកឡើងពីចំណុចមួយចំនួនដែលត្រូវពិភាក្សាពេលលោកនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ចំណុចទាំងនោះរួមមាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ ការអភិវឌ្ឍធនធានមនុស្ស សម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ផ្លាស់ប្តូរវប្បធម៌ និង ការពិភាក្សារៀបចំឲ្យមានអគ្គកុងស៊ុលជប៉ុននៅខេត្តសៀមរាប។​

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននៅពេលខាងមុខនេះគឺនឹងធ្វើឡើងចំពេលខួប២៥ឆ្នាំ ដែលជប៉ុនបញ្ជូន​ក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ