គ្រាប់កាំភ្លើងជិត១០០០គ្រាប់ត្រូវបានអ្នកភូមិ​ប្រទះឃើញនៅបាត់ដំបង

(អគ្គស្នងការដ្ឋាននគរបាលជាតិ)

គ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន១កេះជិត១០០០គ្រាប់​និងសំភារៈមួយចំនួនទៀតត្រូវអ្នកភូមិ​ប្រទះឃើញ ខណៈពួកគេចុះរកត្រីក្នុងអូរមួយនៅភូមិតាគង់ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ស្នងការរងនគរបាល​ខេត្តបាត់ដំបងលោក ជេត វន្នី ឲ្យដឹងថា គ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន១កេសដែក​ និង គ្រាប់នៅរាយខាងក្រៅកេសសរុបចំនួន៩៥០គ្រាប់ បង់៩និងទូសៀ ត្រូវបានអ្នកភូមិ​ប្រទះឃើញក្នុងអូរមួយកាល ពីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៧។ លោកបន្តថា បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍ព័ត៌មាននេះ សមត្ថកិច្ចបានយកគ្រាប់ទាំងនោះមករក្សាទុកដើម្បីធ្វើការស៊ើបអង្កេតតាមនីតិវិធីបន្ត។

កាលពី​ខែមិថុនា ឆ្នាំ២០១៧​ កន្លងទៅកសិករដាំម្រេចនៅស្រុកសំឡូត ​ខេត្តបាត់ដំបង​ បានប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះជិត៣០០គ្រាប់ដែរ តែមានសភាពចាស់ច្រេះស៊ី។

គ្រាប់មិនទាន់ផ្ទុះបន្សល់ពីសង្រ្គាមត្រូវបាន អ្នកភូមិនៅតាមខេត្តនានាប្រទះឃើញជាបន្តបន្ទាប់ ហើយថ្មីៗនេះនៅខេត្តឧត្តរមានជ័យមានការការផ្ទុះស្លាប់កសិករម្នាក់ផងដែរ​។ ដោយឡែកគ្រាប់កាំភ្លើង​ជិត​១០០០គ្រាប់​ ដែលអ្នកភូមិប្រទះឃើញនេះ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយថា ជាគ្រាប់ថ្មីៗមិនមែនបន្សល់ពីសម័យសង្គ្រាមនោះទេ៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ