លោក សម រង្ស៊ី ៖ “បើបង្ហាញរូបខ្ញុំជាមួយជន ៣នាក់ តើមានទោសឬទេ?”

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេ​បក្ស​ប្រឆាំង បាន​បង្ហោះ​សារ​បែប​ចំអក​ថា នរណា​បង្ហោះ​រូប​លោកជាមួយ​លោក កឹម សុខា នឹង​មាន​ទោស នៅ​ក្រោម​ច្បាប់​ថ្មី តែ​បើ​បង្ហាញ​រូប​លោក​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ តើ​មាន​ទោស​ដែរ​ឬ​ទេ?

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅប្រទេស​​នោះ បាន​បង្ហោះ​សារ​បែប​ចំអក​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ លោក​រៀប​រាប់​ថា ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ ដោយសារ​តែ​ច្បាប់​ចេញ​ថ្មី នរណា​ហ៊ាន​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​លោក កឹម សុខា នឹង​មាន​ទោស។ ប៉ុន្តែ លោក​ចោទ​សួរ​វិញ​ថា តែ​បើ​បង្ហាញ​រូប​លោក​ជាមួយ​មនុស្ស ៣​នាក់ មាន​លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ តើ​នឹង​មាន​ទោស​ដែរ​ឬ​ទេ?

សំណើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ នឹង​ចូល​ជា​ធរមាន​នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រោយ​ប្រមុខ​រដ្ឋ ឬ​ប្រមុខ​រដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​រួច។ សំណើ​វិសោធនកម្ម​ច្បាប់​ជា​លើក​ទី​ពីរ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ពី​សំណាក់​បក្ស​កាន់​អំណាច ដើម្បី​បិទ​ផ្លូវ​នយោបាយ​លោក សម រង្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ