យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ ហើយ ១៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមរបាយការណ៍នគរបាលចរាចរណ៍។
របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងបន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ ១១ករណី បានកើតឡើងនៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដោយបានសម្លាប់មនុស្ស ៣នាក់ និងបណ្ដាលឲ្យរងរបួស ១៩នាក់ ក្នុងនោះរបួសធ្ងន់ ១៥នាក់។
របាយការណ៍ដដែលនោះបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ១១៤នាក់ហើយ នៅក្នុងរយៈពេល ២៨ថ្ងៃក្នុងខែនេះ និងបណ្ដាលឲ្យរងរបួស ៣៤៨នាក់ នៅទូទាំងប្រទេស។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សជាង ១៦០០នាក់ និងបណ្ដាលឲ្យមនុស្សជាង ៦៦០០នាក់រងរបួស កាលពីឆ្នាំមុន៕









