លោកសម រង្ស៊ី ថាតុលាការអាមេរិកបង្គាប់ Chevron ផ្ដល់ភស្តុតាងជុំវិញឃាតកម្មលោក កែម ឡី

ស្ថានីយ៍ប្រេងសាំង Caltex ទីតាំងដែលលោក កែម​​ ឡី ត្រូវបានបាញ់សម្លាប់ (រូបភាពពី Facebook)

អតីត​មេដឹកនាំ​បក្ស​​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​ឯកសារ​មួយ​ចំនួន ដោយ​ថា តុលាការ​អាមេរិកបាន​បង្គាប់​បញ្ជា​ទៅ​ក្រុមហ៊ុន Chevron ដែល​ជា​ក្រុមហ៊ុន​មេ​នៃ​ក្រុមហ៊ុន Caltex នៅ​កម្ពុជា ឲ្យ​ផ្ដល់​ភស្តុតាង និង​ឯកសារ​ទាំង​អស់ ទាក់​ទង​នឹង​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី បាន​រៀប​រាប់​ថា តុលាការ​រដ្ឋ​កាលីហ្វរនីញ៉ា តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក Chevron ផ្ដល់​ភស្តុតាង និង​ឯកសារ​ទាំង​អស់​ដែល​ខ្លួន​មាន​ទាក់​ទង​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន នៅ​ក្នុង​ស្ថានីយ៍​ប្រេង​សាំង​ Caltex ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Chevron នៅ​ទីក្រុង​ភ្នំពេញ។

លោក សម រង្ស៊ី បាន​ចាត់​ទុក​សេចក្ដី​សម្រេច​បែប​នេះ​របស់​តុលាការ​អាមេរិក​ថា នឹង​ជួយ​ជំរុញ​ដល់​បណ្ដឹង​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ទាក់​ទង​នឹង​អំពើ​ឃោឃៅ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​សព្វ​ថ្ងៃ​នេះ។

ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក កែម ឡី រហូត​មក​ដល់​ពេល​នេះ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​យុត្តិធម៌​នៅ​ឡើយ​ទេ ខណៈ​ដែល​មាន​តែ​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ