លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ហាម​ឃាត់​ការ​នាំ​រថយន្ត​ជជុះ​ទេ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​​ថា ប្រទេស​កម្ពុជា​មិន​ហាម​ឃាត់​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​នេះ​នោះ​ទេ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ នៅ​កោះ​ពេជ្រ​នៅ​ព្រឹក​នេះ លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​មិន​ដាក់​ការ​ហាម​ឃាត់​ចំពោះ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​នោះ​ទេ។

អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន​នូវ​សំណើ​បញ្ឈប់​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ ដោយ​ថា ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ម្ដង​រួច​មក​ហើយ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា លោក​មិន​យល់​ស្រប​នឹង​សំណើ​បែប​នេះ​នោះ​ទេ ប៉ុន្តែ លោក​ហាម​ឃាត់​ការ​នាំ​ចូល​រថយន្ត​ចង្កួត​ស្ដាំ។

ជុំ​វិញ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ លោក​ ហ៊ុន សែន ថ្លែង​​ថា ប្រសិន​បើ​រថយន្ត​ទាំង​អស់​ចេញ ១០០​ភាគរយ ទីក្រុង​ភ្នំពេញ​នឹង​ប្រឈម​មុខ​នឹង​ការ​កក​ស្ទះ​ចរាចរណ៍​ទាំង​អស់ ហើយ​បើទោះ​បី​ជា​ចំនួន​រថយន្ត​ចរាចរណ៍​ត្រឹម​តែ ៣០​ភាគរយ​​ក៏​ដោយ ក៏​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​ការ​កក​ស្ទះ​ចរាចរណ៍​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ