ពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ចំនួន៥នាក់ ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅទីនោះធ្វើអន្តរាគមន៍ និងបញ្ជូនឲ្យមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី១០ សីហា ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៤ សីហាឲ្យដឹងថា ពលករខុសច្បាប់ទាំង៥នាក់នេះ ឆ្លងកាត់ប្រទេសថៃ រួចធ្វើដំណើរបន្តទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់តាមរយៈមេខ្យល់ កាលពីឆ្នាំ២០១៥។ ពួកគេទាំង៥ មានបីនាក់មកពីខេត្តត្បូងឃ្មុំ ម្នាក់មកពីខេត្តក្រចេះ ហើយ ម្នាក់ទៀតមកពីខេត្តកំពង់ធំ។
គិតមកត្រឹមថ្ងៃទី១០ សីហា ឆ្នាំនេះ ស្ថានទូតបានធ្វើអន្តរាគមន៍បញ្ជូនពលករខុសច្បាប់មកកម្ពុជាវិញបាន ៣០នាក់ហើយ៕









