និស្សិតថៃម្នាក់ជាប់ពន្ធនាគារ​២ឆ្នាំ៦ខែពីបទប្រមាថក្សត្រ

និស្សិតថៃម្នាក់ត្រូវបានតុលាការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិង៦ខែ ដោយចោទពីបទប្រមាថដល់ព្រះមហាក្សក្រ ក្រោយពេល​ដែល​យុវជនរូបនេះ បានចែករំលែកអត្ថបទដែលនិយាយពីប្រវត្តិក្សត្រនៅលើទំព័រហ្វេសប៊ុក។​

យុវជន Jatupat Boonpattararaksa ត្រូវបានចោទប្រកាន់ពីបទប្រមាថធ្ងន់ធ្ងរដល់ញាតិវង្សរបស់ក្សត្រដែលច្បាប់បានចែងត្រូវដាក់ទោស។​

យុវជនរូបនោះត្រូវបានឃាត់ខ្លួនក្រោយពេល​ដែលបានចែករំលែកអត្ថបទប្រវត្តិរបស់ក្សត្រ ដែលសរសេរដោយសារព័ត៌មាន BBC គឺចាប់ខ្លួនក្រោយពេលដែលស្តេចឡើងគ្រងរាជ្យ២ថ្ងៃ កាលពីខែធ្នូឆ្នាំ២០១៦។​

ច្បាប់នៅក្នុងប្រទេសថៃមានការរឹតបន្តឹងខ្លាំង ចំពោះអ្នករិះគន់នានា ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្សែរាជ្យវង្ស។​

យុវជន Jatupat ក៏ជាបុគ្គលម្នាក់ដែលតែងចេញរិះគន់ដល់ ការវិលត្រឡប់របស់ពួកយោធា ក្នុងការដឹកនាំរដ្ឋាភិបាលដែលតែងធ្វើសកម្មភាពតវ៉ា ហើយយុវជនរូបនេះ ក៏ជាបុគ្គលតែម្នាក់ដែលត្រូវបានតុលាការកាត់ទោសករណីចែករំលែកព័ត៌មាន​ពីប្រវត្តិស្តេចនៃប្រទេសនេះដែរ ខណៈអ្នកដែលបានចែករំលែក​ប្រវត្តិស្តេចនោះលើបណ្តាញទំណាក់ទំនងសង្គមហ្វេសប៊ុកមានរហូតដល់ ២៦០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ