វាយប្រហារដោយ IS នៅអេស្ប៉ាញស្លាប់​១៣នាក់​

រថយន្តដឹកអ្នកដំណើរមួយបានបើកចូលក្នុងហ្វូងមនុស្សច្រើន​នៅក្នុងរដ្ឋធានី Barcelona របស់អេស្ប៉ាញកាលពីម្សិលមិញនៅលើផ្លូវធំមួយទាំងកណ្តាលថ្ងៃ ហើយបានបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ សកម្មភាពនេះពួកក្រុមភេរវកម្ម IS អះអាងថា ពួកគេជាអ្នកធ្វើ។​

នគរបាលបានប្រកាសថា ពួកគេបានឃាត់ខ្លួនមនុស្សពីរនាក់ជាជនសង្ស័យគឺពីរនាក់នោះត្រូវបានគេរកឃើញថា ម្នាក់ជាជនជាតិ​ Morocco និងម្នាក់ទៀតជាជនជាតិ​អេស្ប៉ាញ។​ ចំណែកអ្នកដែលបើកបររថយន្តបុកចូលក្នុងហ្វូងមនុស្សបានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន​​។​ នេះបើតាមសារព័ត៌មាន​ Channel News Asia។

សាក្សីនៅកន្លែងកើតហេតុបានថ្លែងថា ភាពចលាចលកើតឡើងនៅពេលដែលឃើញមានសាកសព និង អ្នករងរបួសជាច្រើននៅលើមហាវិថី ហើយអ្នកនៅទីនោះបានរត់គេចពីកន្លែងកើតហេតុ ដើម្បីអាចរស់រានមានជីវិតផ្ទាល់ខ្លួនគេចចេញពីការស្លាប់។

មួយរយៈកាលចុងក្រោយនេះ ពួក IS បានប្រើប្រាស់រថយន្តធ្វើជាមធ្យោបាយបើកចូលហ្វូងមនុស្ស ដើម្បីសម្លាប់ជាបន្តបន្ទាប់ ពិសេសកើតមាននៅអឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ