អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​ខាង​ទិដ្ឋាការ​លើ​កម្ពុជា​ជុំ​វិញ​បញ្ហា​និរទេស​អានិកជន​កម្ពុជា​ពី​អាមេរិក

រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ដាក់​ទណ្ឌកម្ម​ខាង​ទិដ្ឋាការ​លើ​ប្រទេស​​កម្ពុជា ដោយ​ថា ប្រទេស​កម្ពុជា​បដិសេធ​ទទួល​យក​ជន​ជាតិ​ដើម​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​ពួកគេ​បាន​ប្រព្រឹត្ត​ល្មើស​នៅ​លើ​ទឹក​ដី​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​នេះ។

CNN បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​អាមេរិក លោក​ Dave Lapan។

បើ​តាម CNN មិន​មែន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ខាង​ទិដ្ឋាការ​នេះ ក្នុង​នោះ​មាន​ប្រទេស​អេរីទ្រា ប្រទេស​ហ្គីណេ និង​សេរ៉ាឡេអូន ផង​ដែរ។

ដោយ​បាន​ដក​ស្រង់​ប្រភព​ពី​ក្រសួង​មហាផ្ទៃ​អាមេរិក CNN បាន​ចុះ​ផ្សាយ​ថា ការព្រមាន​អំពី​ទណ្ឌកម្ម​ខាង​ទិដ្ឋាការ​នេះ បាន​កើត​ឡើង​​ក្រោយ​ពី​​ប្រទេស​ទាំង​នេះ រួម​ទាំង​កម្ពុជា​ផង បាន​​បដិសេធ​ទទួល​យក ឬ​ក៏​ពន្យា​ពេល​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​សម្រេច​បណ្ដេញ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ