ជប៉ុន​ថា នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កូរ៉េ​ខាង​ជើង

ប្រទេស​ជប៉ុន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ក្រោយ​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​គ្រាប់​មីស៊ីល​ម្ដង​ហើយ​ម្ដង​ទៀត និង​បង្ក​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្កា ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ។

ប្រធាន​ខុទ្ទកាល័យ​រូប​នេះ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ជប៉ុន​នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​អង្គការ​ចំនួន ៦​បន្ថែម​ទៀត និង​បុគ្គល ២​រូប​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កូរ៉េ​ខាង​ជើង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ថា មេដឹកនាំ​ក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​ផលិត​ម៉ាស៊ីន​រ៉ុកកែត​កាន់​តែ​មាន​កម្លាំង​ខ្លាំង​បន្ថែម​ទៀត ខណៈ​ដែល​លោក​កំពុង​ព្យាយាម​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល ចំ​ពេល​ដែល​ជាប់​គាំ​ង​ជាមួយ​ក្រុង​វ៉ាស៊ីងតោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ