លោក កឹម សុខា ប្តេជ្ញាស្វែងយល់ចំណុចខ្សោយបក្សដើម្បីឈ្នះនៅឆ្នាំក្រោយ

រួបភាពពីហ្វេសប៊ុក លោក គឹម សុខា

ប្រធាន​គណបក្សសង្គ្រោះជាតិ​ ប្រកាស​ចុះ​ជួប​ផ្ទាល់​ជា​មួយ​ថ្នាក់ដឹកនាំ​គណបក្ស​នៅ​តាម​មូលដ្ឋាន​ នៅ២៥ ​រាជធានីខេត្ត​ទូទាំងប្រទេស​ ដោយ​លោកថា​ ដើម្បី​ស្វែង​យល់​ពី​ចំណុច​ខ្សោយ​និង​ ចំណុច​ខ្លាំង​ ហើយ​រៀប​ចំ​ត្រៀម​ទទួល​ជ័យជន្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំក្រោយ​។​

ថ្លែង​ក្នុង​ឱកាស​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​នៅ​ខេត្តរតនៈគិរី​ និង​ មណ្ឌលគិរី​ នៅ​ថ្ងៃអាទិត្យ​នេះ​ លោក​ កឹម សុខា ​លើក​ឡើង​ថា​ លោក​ជួប​ដោយ​ផ្ទាល់​ជា​មួយ​ថ្នាក់​ដឹកនាំ​ ឃុំ​-សង្កាត់​ ក្រុង-ស្រុក​-ខណ្ឌ ​ខេត្ត-រាជធានី​ ដើម្បី​បាន​ដឹង​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ហើយ​ នឹង​ត្រៀម​ខ្លួន​រៀបចំ​ទទួល​ជ័យជម្នះ​នៅ​ឆ្នាំក្រោយ​។​

លោក​លើក​ឡើង​ថា​៖«ក្រោយ​ពី​បាន​ស្វែង​យល់​ ស្ថានភាព​ជាក់ស្ដែង​ទាំង​នេះ​ហើយ​ ខ្ញុំ​មាន​ជំនឿ​ថា​ គណបក្សសង្គ្រោះជាតិ​ អាច​កាត់​បន្ថយ​ចំណុច​ខ្សោយ​ និង​រក្សា​បាន​ចំណុច​ខ្លាំង​ ហើយ​យើង​អាច​ឈាន​ទៅ​រកជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ខាងមុខ​នេះ​។»

លោក​ កឹម សុខា ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ គណបក្សសង្គ្រោះជាតិ​មាន​ទិសដៅ​ច្បាស់លាស់​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ហើយ​ថា​ មិន​ធ្វើ​សកម្មភាព​ណា​មួយ​ដូច​មាន​ការ​លាភពណ៌​លើ​គណបក្ស​លោក​នោះទេ​។​

ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិទី៦​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ ចំណែក​អ្នក​ឃ្លាំ​មើល​នានា​បាន​ថ្លែងថា​ គណបក្សសង្គ្រោះជាតិ​នៅ​តែ​ជា​គូ​ប្រជែង​សំខាន់​ជា​មួយ​គណបក្សប្រជាជនកម្ពុជា​  បន្ទាប់​ពី​លទ្ធផល​ការ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិទី៥​គឺ​មាន​តែ​គណបក្ស​ពីរ​នេះ​ ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ