ស្រ្តីជនជាតិកូរ៉េម្នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តធ្លាក់ទឹកនៅកំពង់ចម្លងស្វាយជ្រុំ

ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​  នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​ជិះ​លើ​រថយន្ត​ឆ្លងដ​ នៅ​កំពង់ចម្លងស្វាយជ្រុំ​ នៅ​សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​អស់​រយៈ​ពេល​ជាង​២ម៉ោង​។​

បើ​តាម​សមត្ថកិច្ច​និង​ សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រូប​នោះ​ មាន​វ័យ​ជិត​៧០ឆ្នាំ ​ដែល​មាន​មុខរបរ​ជា​គ្រូបង្រៀន​ ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​ថា​ ស្ថាប័ន​ណា​ជាក់លាក់​ ហើយ​បង្រៀន​ផ្នែក​អ្វី​នោះ​ទេ​។​

ម៉ោង​ជាង​១០ព្រឹកនេះ​ សមត្ថកិច្ច​ កំពុង​យក​រថយន្ត​ស្ទូច​ ដើម្បី​ស្ទួច​ទាញ​យក​រថយន្ត​នោះ​ចេញ​ពី​ទឹក​ ចំណែក​អ្នក​ដំណើរ​ និង​ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​នាំ​គ្នា​ប្រជ្រៀត​គ្នា​មើល​ហេតុការណ៍​នេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ