ពលរដ្ឋខ្មែរពីរនាក់ត្រូវថៃចាប់ខ្លួន​ករណីឆ្លងដែនកាប់ឈើ

(អគ្គស្នងការដ្ឋានន​គរបាលជាតិ)

កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្រះកែវ ​ចាប់បានពលរដ្ឋខ្មែរ២នាក់ ក្នុងចំណោមបក្ខពួកខ្មែរ-ថៃជិត៤០នាក់ ពេលកំពុងធ្វើសកម្មភាពជញ្ជូនឈឺក្រញូង ដែលពួកគេលួចចូលទៅកាប់ ចេញពីក្នុងឧទ្យានជាតិ ប៉ាងស៊ីដា ដែលជាតំបន់ព្រៃហាមឃាត់របស់ប្រទេសថៃ។

យោងតាមទំព័រហ៊្វេសប៊ុករបស់អគ្គស្នងការដ្ឋានន​គរបាលជាតិ ចុះផ្សាយកាលពីម្សិលមិញថា កាលពី​ថ្ងៃទី២៤ខែសីហា ពលរដ្ឋខ្មែរពីរនាក់នោះបានចូលរួមជាមួយជនជាតិ​ថៃមួយក្រុមមានគ្នាប្រមាណជិត​៤០ កាប់ឈើក្រញូងក្នុងតំបន់ហាមឃាត់ ហើយត្រូវសមត្ថកិច្ចថៃចាប់ខ្លួន​ពួកគេទាំងអស់។​

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ ខាងភាគីថៃមិនបានបញ្ចេញអត្តសញ្ញាណទេ ហើយត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋានតម្រួតខេត្តស្រះកែវ ដើម្បីធ្វើការសាកសួរបន្ថែម និងប្រគល់ខ្លួនបន្តទៅអង្គភាពជំនាញចាត់ចែងតាមនីតិវិធីច្បាប់៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ