អគ្គិសនីកម្ពុជា (EDC) ប្រកាសថា ទីតាំងនៅក្នុងខណ្ឌចំនួន៣នៅរាជធានីភ្នំពេញត្រូវផ្អាកការផ្គត់ផ្គង់ចរន្ដអគ្គិសនីបណ្តោះអាសន្នរយៈពេលខ្លី ដោយថាដើម្បីជួសជុល និងរៀបចំប្រព័ន្ធផ្ទេរអគ្គិសនីនៅថ្ងៃនេះ។
តាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជានៅថ្ងៃទី២៩ខែសីហានេះឲ្យដឹងថា នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនផ្អាកពីម៉ោង១៣:៥៥នាទី ដល់១៥:០០នាទី នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ផ្អាកពីម៉ោង៩:៣៧នាទី ដល់ម៉ោង១០:៣០នាទី និងទីតាំងចុងក្រោយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ផ្អាកពីម៉ោង៨:២០នាទី នៅទីតាំងនេះមិនបានបញ្ជាក់ម៉ោងដែលមានអគ្គិសនីប្រើប្រាស់វិញទេ៕
ម៉ាប់ ស៊ុយ [email protected]