អង់គ្លេសស្វែងរកការធ្វើពាណិជ្ជកម្មជាមួយជប៉ុន

មេដឹកនាំអង់គ្លេសលោកស្រី​ ធាសា មេ បានចាប់ផ្តើម​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដើម្បីស្វែងរកការពង្រឹងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម​ ខណៈអង់គ្លេសបារម្ភពេលចាកចេញពីសហភាពអឺរ៉ុបជួបបញ្ហាមួយចំនួនចំពោះក្រុមហ៊ុន​ដែលកំពុងប្រតិបត្តិការនៅទីនោះ។​

ជប៉ុនបានចរចាជាមួយអង់គ្លេសក្នុងនាមជាការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអឺរ៉ុប  ខណៈ​ក្រុមហ៊ុនមួយចំនួន​ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសមានបុគ្គលិក​ប្រមាណ១៤០ ០០០នាក់ កំពុងធ្វើការងារនៅទីនោះ។​ នេះបើតាមសារព័ត៌មាន ​BBC។​

អង់គ្លេសមិនអាចចេញមុខចរចាជាទ្វេរភាគីជាមួយជប៉ុនបានទេ រហូតដល់​អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅឆ្នាំ២០១៩។​

បច្ចុប្បន្នជប៉ុន​កំពុងទទួលរងការគំរាមកំហែងពី កូរ៉េខាងជើង​ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ធាសា មេ ក៏បានប្រកាសថ្កោលទោស​កូរ៉េខាងជើង​ថា ការបាញ់សាកល្បងអាវុធមីស៊ីលនោះជា ទង្វើបង្កជម្លោះដោយខុសច្បាប់អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ