មេឃុំអរិយក្សត្រណែនាំឲ្យពលរដ្ឋរុះរើសំណង់ខុសច្បាប់

មេឃុំគណបក្សប្រឆាំងមួយរូបនៅខេត្តកណ្ដាល ណែនាំឲ្យប្រជាពលរដ្ឋ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល រុះរើសំណង់ខុសច្បាប់ជាបន្ទាន់។

ក្នុងលិខិតចុះថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧ម្សិលមិញ មេឃុំអរិយក្សត្រ ស្រុកល្វាឯម កូតាមកពីគណបក្សសង្គ្រោះជាតិ លោកស្រី ទូច សាវុធ បានឲ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួនបានសង់ផ្ទះ និងកាប់ទន្ទ្រានដីសាធារណៈរបស់រដ្ឋ ឬដីកម្មសិទ្ធិរបស់ប្រជាជនទូទៅ ស្ថិតត្រង់ចំណុចផ្លូវកំពង់ដរ «វត្តខ្សាច់» ស្ថិតនៅមុខវត្តខ្សាច់ ភូមិខ្សាច់ ត្រង់ចំណុចសងខាងផ្លូវមុខ «វត្តឧទុម្ពរ» និងចំណុចអមសងខាងផ្លូវក្រោយ «វត្តសុវណ្ណសាគរ» ក្នុងភូមិអរិយក្សត្រ និងភូមិទួលមាសជាដើម។

មេឃុំអរិយក្សត្រពន្យល់ ដោយយោងតាមច្បាប់ភូមិបាលថា នេះជាទង្វើខុសច្បាប់ ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ហើយប្រកាសទុកពេល៣ថ្ងៃ  ដើម្បីឲ្យប្រជាពលរដ្ឋ រុះរើសំណង់ទាំងនោះចោល។ ហើយបើពុំនោះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ