ធនាគារជាតិឲ្យអ្នកមានលុយរៀលរហែកដូរយកថ្មីបាន​

រូបិយវត្ថុជាតិក្រដាសប្រាក់រៀល (មាស មុនី)

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក អាចប្តូរជាក្រដាសប្រាក់​ថ្មីបាននៅ ធនាគាជាតិគ្រប់សាខារាជធានី-ខេត្ត។

យោងតាមលិខិតជូនដំណឹងរបស់ធាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី៣១ សីហានេះថា អគ្គបេឡាធនាគាជាតិនៃកម្ពុជា នឹងផ្តល់ឱកាសជូនសាធារណជនដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ ឬរហែក មកប្តូរក្រដាសថ្មីពីធនាគាជាតិនៃកម្ពុជា។ ការប្តូរប្រាក់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ គ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែទីស្នាក់ការកណ្តាលនៅភ្នំពេញ​ប៉ុណ្ណោះ)។

កាលពីខែកក្កដាកន្លងទៅ ក្រសួង​ពាណិជ្ជកម្ម​តម្រូវ​ឲ្យ​គ្រប់​ហាង​ទំនិញ​នៅ​ក្នុង​ប្រទេសទាំងអស់​​ បិតស្លាក​តម្លៃទំនិញដែលលក់​លើ​ទីផ្សារ​ជា​ប្រាក់​រៀល​ ដើម្បីធានា​ដល់​ការរីក​ចម្រើន​សេដ្ឋកិច្ច​ទីផ្សារ​សេរីរបស់​ប្រទេសនិងលើក​ស្ទួយ​​រូបិយវត្ថុជាតិ «ប្រាក់​រៀល​»៕

ហូរ តុងហាន់​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ