នាយករដ្ឋមន្រ្តីថៃនឹងបំពេញទស្សនកិច្ចនៅកម្ពុជាសប្ដាហ៍ក្រោយ

នាយករដ្ឋមន្រ្តីថៃ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ ​ដើម្បី​ចូល​រួម​ប្រជុំ​ទ្វេភាគី​ជា​មួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃទី​ ០១ ​ខែ ​កញ្ញា​នេះ​ បាន​ឲ្យ​ដឹង​ថា​នាយករដ្ឋមន្រ្តី​ថៃ​ លោក ប្រាយុទ្ធ ច័ន្ទអូចា ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី ០៧ ខែ កញ្ញា ​និង​ប្រជុំ​ទ្វេភាគី​ ជា​មួយ​នឹង​លោក​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីកម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​ ច័ន្ទអូចា ​និង​ លោក​ ហ៊ុន សែន ​ធ្វើ​ជា​សហប្រធាន​កិច្ច​ប្រជុំ​ទ្វេភាគី​ នៃ​គណៈរដ្ឋមន្រ្តី​មន្រ្តី​ចម្រុះ​ថៃ​ និង​ កម្ពុជា​លើក​ទី ៣ ​ស្តីពី​ការ​ “ពង្រឹង​ភាព​ជា​ដៃគូ​ ដើម្បី​សន្តិភាព និង​វិបុលភាព” ដើម្បី​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ