ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈណែនាំទៅម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឲ្យរៀបចំបើកប្រាក់ឈ្នួលការងារ ដល់កម្មករនិយោជិត មុនពេលឈប់សម្រាក៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី ០៥ខែកញ្ញា បានឲ្យដឹងថា ម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរៀបចំបើកប្រាក់ឈ្នួលការងារដល់កម្មករនិយោជិក ឲ្យបានមុនថ្ងៃឈប់សម្រាកការងារនាឱកាសបុណ្យភ្ជុំបិណ្ឌ រយះពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែកញ្ញាខាងមុខ។
ក្រសួងបញ្ជាក់ថា បើម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន គ្មានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ គឺអាចអនុញ្ញាតឲ្យកម្មករនិយោជិកទាំងអស់ បានទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយមុនពេលបុណ្យភ្ជុំបិណ្ឌ៕
ម៉ាប់ ស៊ុយ MabSuy168@gmail.com









