អាជ្ញាធរហាមមិនឲ្យពលរដ្ឋប្រើប្រាស់យានយន្ដកែច្នៃក្នុងទីក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបំរាម ហាមឃាត់ការបើកបរយានជំនិះកែច្នៃគ្រប់ប្រភេទ ដែលថា បង្កឲ្យមានសំឡេងរំខាន និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានប្រកាសហាមឃាត់មិនឲ្យពលរដ្ឋ ដែលនិយមប្រើប្រាស់យានយន្ដ ឬយានជំនិះកែច្នៃខុសបច្ចេកទេស ដែលនាំឲ្យមានផ្សែង និងសំឡេងខ្លាំង រំខានដល់អ្នកដទៃ អ្នករស់នៅជាប់ដងផ្លូវ បង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

ស្នងការនគរបាលរាជធានីភ្នំពេញថា នឹងចាត់វិធានការម៉ឺងម៉ាត់ លើករណីប្រើប្រាស់យានយន្ដខុសស្ដង់ដា​ និងល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ត្រង់ជំពូកទី៩ មាត្រា៦៦ ដែលកំណត់ថា «មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ ឬ ឃាត់ទុកយានជំនិះរយៈពេលមិនលើសពី៣ថ្ងៃ ដើម្បីផាកពិន័យ និងកែតម្រូវ»។

ស្នងការនគរបាលរាជធានីភ្នំពេញសង្ឃឹមថា ពលរដ្ឋនឹងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ ដោយថា ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម បរិស្ថាន និងសោភ័ណ្ឌភាពទីក្រុងភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ