ប្រជាពលរដ្ឋក្រីក្រប្រមាណ ៩០គ្រួសារក្នុងស្រុកបូរិបូណ៍ ខេត្តកំពង់ឆ្នាំង បានថ្លែងអំគុណយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអំណោយ ខណៈពូកគាត់កំពុងតែមានជីវភាពខ្វះខាត។
ការចែកអំណោយនេះធ្វើឡើងកាលពីថ្ងៃទី ០៨ខែកញ្ញា នៅសាលាបឋមសិក្សាអណ្តូងរៀង ឃុំអញ្ចាញរូង ឧបត្ថមដោយអង្គការទស្សនៈពិភពលោក(WVC) តាមរយៈសហគមន៍កសិកម្មសម័យថ្មីអញ្ចាញរូង និងកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីស្បៀងអាហារពីភពលោក(WFP)។
គួបញ្ជាក់ផងដែរ អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋទាំងអស់សរុប ៩តោន ហើយក្នុងមួយគ្រួសារទទួកបានអង្ករចំនួន ១០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ រហូតដល់ចុងរដូវវស្សាឆ្នាំនេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង