អង្គការសម្ព័នសុខភាពកុមារនិងសុខភាពបន្តពូជ ហៅកាត់ថា RACHA បានចុះផ្សព្វផ្សាយអំពី ការផ្ដល់អាហាររូបបត្ថម្ភដល់កុមារអាយុចាប់ពី ៦ខែ ដល់អាយុ ២៣ខែ ដល់ប្រជាពលរដ្ឋនៅ ភូមិថ្មី ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧។
អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ RACHA បានប្រាប់ប្រជាពលរដ្ឋឲ្យដឹងថា ទឹកដោះម្ដាយជាអាហារដ៏មានសារសំខាន់មានប្រូតេអ៊ីនចំរុះ ជាតិខ្លាញ់ និងសារធាតុចិញ្ចឹមផ្សេងៗដែលកុមារត្រូវការ សម្រាប់ការលូតលាស់របស់កុមារ ។
កុមារអាយុ ៦ខែ ដល់ ២៣ខែ ត្រូវតែទទួលស្បៀងអាហាររូបត្ថម្ភបន្ថែម ដូចជា ត្រី សាច់ បន្លែ ផ្លែឈើ បន្ថែមទៀត ហើយ គួជៀសវាង ជាតិស្ករ អំបិល ម្សៅស៊ុប និងអាហារដែលមានសារធាតុគីមី ដូចជា នំកញ្ចប់ជាដើម ។
រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោកជឿម វឿន