​កម្លាំង​សន្តិសុខ​រាប់​រយនាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង

កម្លាំង​សន្តិសុខ​រាប់​រយនាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង (Fresh News)

កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​រយ​នាក់ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ឯ​ពន្ធនាគារ​ត្រពាំងផ្លុង​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈដែល​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​មេដឹកនាំ​របស់​ពួកគេ ដែល​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​នៅ​ទីនោះ។

ផ្សាយ​បន្ត​ផ្ទាល់​ពី​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ព្រឹក​ថ្ងៃ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ បាន​បង្ហាញ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​ចូល​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង។

វីដេអូ​នោះ បង្ហាញ​កម្លាំង​សន្តិសុខ​ចម្រុះ​មាន​ទាំង​នគរបាល កង​រាជ​អាវុធ​ហត្ថ និង​យោធា​ផង​ដែរ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​បរិវេណ​ពន្ធនាគារ​នោះ រួម​ទាំង​សម្ភារៈ និង​ឧបករណ៍​ប្រឆាំង​បាតុកម្ម​ផង​ដែរ។

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា កម្លាំង​ចម្រុះ​ជិត ៦០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​បរិវេណ​នោះ។

មេ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ជុំ​វិញ​ការ​ថ្លែង​របស់​លោក​ កឹម សុខា កាល​ពី​ឆ្នាំ​២០១៣​ថា លោក​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ