សមត្ថកិច្ចអង់គ្លេសបានឲ្យដឹងថា មានការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើងក្រោមដីនៅក្នុងទីក្រុងឡុងដ៏នៅព្រឹកថ្ងៃសុក្រនេះ បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។
នគរបាលអះអាងថា ហេតុការណ៍ឧបទ្ទវហេតុនេះ ជាអំពើភេរវកម្ម ប៉ុន្តែមិនទាន់ដឹងច្បាស់ថា តើក្រុមណាមួយជាអ្នកបង្កឡើងនៅឡើយទេ ហើយអ្នករងរបួសក៏មិនទាន់បានដឹងច្បាស់លាស់ដែរ។ នេះបើតាមសារព័ត៌មានChannel News Asia។
តាមការឲ្យដឹងពីសមត្ថកិច្ចគឺ គ្រាប់ដែលផ្ទុះនោះផ្ទុកក្នុងកាបូបដាក់ឥវ៉ាន់មួយហើយបញ្ជូនតាមរថភ្លើង ដើម្បីយកផ្សារទំនើបមួយ៕