សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបឹងខ្នារ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរតាប៉ោង ក្នុងខេត្តពោធិ៍សាត់ បានចុះឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
មេប៉ុស្តិ៍នគរបាល ឃុំអូរតាប៉ោង លោក សាន់ គឹម ជា បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺជាមុខសញ្ញាចាស់ ដែលជាប់ពាក់ព័ន្ធជាមួយមេខ្លោងចែកចាយនឹងប្រើប្រាស់គ្រឿងប្រចាំនៅស្រុកបាកាន។ លោកបន្ថែមទៀតថា វត្ថុតាងដែលដកហូតបានពីជនសង្ស័យមានដូចជា ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ៥គ្រឿង នឹងគ្រឿងញៀនមួយចំនួនទៀត។
មេប៉ុស្តិ៍នគរបាលលោក សាន់ គឹមជា ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ចនិងអាជ្ញាធរដែលនៅក្នុងមូលដ្ឋាន បើជាសង្ស័យថាមានករណីប្រើប្រាស់ឬជួញដូរគ្រឿងញៀន។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន