ពលរដ្ឋស្នើឲ្យអាជ្ញាធរបង្កើតសមាគមមនុស្សចាស់ប្រចាំភូមិ

ពលរដ្ឋមួយចំនួន នៅខេត្តពោធិ៍សាត់ ស្នើឲ្យអាជ្ញាធរ ជួយបង្កើតសមាគមមនុស្សចាស់ ប្រចាំភូមិនីមួយៗទូទាំងឃុំ ដើម្បីបង្កើនភាពងាយស្រួលដល់ពួកគាត់ នៅពេលជួបបញ្ហាផ្សេងៗ។

ការស្នើសុំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ២៣ខែសីហា រៀបចំដោយក្រុមប្រឹក្សាឃុំអូរតាប៉ោង ស្រុកបាកាន។

លោកតា លោកយាយ ដែលចូលរួមទាំង ៦ភូមិ ក្នុងកិច្ចប្រជុំនោះ បានស្នើសុំឲ្យអាជ្ញាធរស្រុក បង្កើតសមាគមមនុស្សចាស់ នៅតាមភូមិនីមួយៗ ដោយពួកគាត់អះអាងថា អាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់បាន នៅពេលមានជំងឺឬពេលមានបញ្ហាណាមួយកើតម្តងៗ។

ក្រុមប្រឹក្សាស្រុកបាកានលោក សឺន សាក់សារ៉ាន់ បានអនុញ្ញាត ឲ្យបង្កើតសមាគមមនុស្សចាស់នេះឡើង ដោយលោកបញ្ជាក់ថា នៅពេលពួកគាត់មានជំងឺឬគ្រោះថ្នាក់ផ្សេងៗ អាចជួយគ្នាទៅវិញទៅមកបាន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។