ពលរដ្ឋចំនួន ៤០៣គ្រួសារ នៅស្រុកបរិបូណ៌ ក្នុងខេត្តកំពង់ឆ្នាំង សាទរ បន្ទាប់ពីទទួលបានសំណងយ៉ាងពេញចិត្តពីរដ្ឋាភិបាល ខណៈដីស្រែចម្ការនិងផ្ទះពួកគាត់រងផលប៉ះពាល់ ពីគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តលំហាច។
ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានផ្តល់ប្រាក់សំណងទៅប្រជាពលរដ្ឋ ក្នុងឃុំអញ្ចាញរូង នឹងឃុំផ្សារ កាលពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៧ខែកញ្ញា ដែលរងផលប៉ះពាល់ពីគម្រោងជីកប្រឡាយទឹក ខណៈពួកគាត់ទារសំណងក្នុង ១ហិកតា ៥ពាន់ដុល្លារ ហើយរដ្ឋាភិបាលផ្តល់ឲ្យរហូតទៅដល់ ៦ពាន់ដុល្លារក្នុង ១ហិកតា។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ ត្រែកអរ នឹងថ្លែងអំណរគុណ បន្ទាប់ពីទទួលយកសំណងជាទឹកប្រាក់លើសពីការទាមទាររបស់ពួកគាត់ចង់បាន។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង