លោក ហ៊ុន សែន៖ ខ្ញុំនៅតែបន្តគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រី ១០ឆ្នាំទៀត

រូបភាពពីហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅថ្ងៃពុធនេះ បន្តអះអាងជាថ្មីទៀតថា លោក​អាចប​ន្តកាន់អំណាច បាន១០ឆ្នាំ ទៅមុខទៀត បើ​​ទោះបីលទ្ធផ​ល​បោះ​ឆ្នោ​តបង្ហាញថា បានធ្លាក់​ចុះជា​​បន្ត​បន្ទាប់ក៏ដោយ។

កាលពីការបោះឆ្នោតជាតិ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានថយចុះពី ៩០អាសនៈ ទៅ៦៨ អាស​នៈ ពោលគឺធ្លាក់ចុះចំនួន ២២អាសនៈ ​ក្នុងចំណោមអាសនៈ សរុប ១២៣ក្នុងរដ្ឋសភា។

ចំណែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ វិញ គណបក្សនេះ បានបាត់បង់​តំណែ​ងមេឃុំ និងចៅសង្កាត់ អស់ជិត៥០០។

ប៉ុន្តែ ក្នុងពិធីជួបចំណេះចំណាលជាមួយក្រុមកម្មករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញនេះ លោក ហ៊ុន សែន ថ្លែងដូចពេលមុនៗ ដែរថា លោកអាចបន្ត​​គ្រប់គ្រងតំ​​ណែងជានា​យករ​ដ្ឋម​​ន្ត្រី​​រហូត១​០ឆ្នាំទៀ​ត។

ប៉ុន្តែ ប្រមុខដឹកនាំរដ្ឋាភិបាលរូបនេះ​ មិនបានបញ្ជាក់ថា តើយន្តការបន្តគ្រប់គ្រងអំណាចនោះ តាមរបៀប​ណា​នោះ​ទេ ខណៈដែ​ល​សហ​គមន៍ជាតិ និងអន្តរជាតិ មើលឃើញថា បរិយាកាស​នយោបា​យនៅពេ​ល​​នេះ​​ ហាក់កំពុងងាក​ឆ្ងាយ​ពីគន្ល​ង​​​​​​ប្រ​​​ជាធិបតេយ្យ ។

ការផ្ញើសារនយោបាយរបស់លោក ហ៊ុន សែន ពីលទ្ធភាពនៃការបន្តគ្រប់​គ្រងអំ​ណា​ច រយៈពេល ២អាណត្តិ​ទៀ​ត​នេះ ហាក់ធ្វើឡើង ចំពេលដែលអ្នកវិភាគនយោបាយខ្លះ ទស្សទាយថា បក្សកាន់អំណា​ចមួ​យនេះ អាចនឹងបាត់​ឱកា​ស​​បន្ត​​គ្រប់គ្រងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ បើមិនធ្វើ​កំណែទម្រ​​ង់​ ដ៏ពិតប្រា​កដមួ​យ​ទាន់​ពេលវេលា។

ទោះជាយ៉ាងណា ក្នុងពិធីនេះដែរ លោក ហ៊ុន សែន បានប្រកាសថា ប្រាក់ឈ្នួលកម្មករ នឹងត្រូវតម្លើង​ជា​បន្ត​បន្ទាប់ ពោលមិនតិចជាង ១៦៨ដុល្លារ ចាប់ដើមឆ្នាំ២០១៨ទៅ បូករួមទាំងសេវាថែរទាំងសុខភាព ពីស្ថាប័នរដ្ឋ​ដោ​​​យឥ​តបង់ថ្លៃ និងថា ប្រាក់ខែ មន្ត្រីរាជការ គ្រូបង្ក្រៀន ក​​ង​ម្លាំ​ង​ប្រដាប់អាវុធ ក៏ត្រូវតម្លើងដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ