នគរបាលខេត្តប៉ៃលិនឃាត់ខ្លួនជនជាតិវៀតណាម១២នាក់​ ករណីជំរិតទារប្រាក់

រូបភាពពី វេបសាយ គអគ្គស្នងដ្ឋាននគរបាលជាតិ

នគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ដោយចោទថា ពាក់ព័ន្ធករណីជំរិតទារប្រាក់ និងបានបញ្ជូនបន្តទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

តាមការចុះផ្សាយរបស់អគ្គស្នងដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២៨ខែកញ្ញាម្សិលមិញ បានឲ្យដឹងថា ស្នងការនគរបាលខេត្តប៉ៃលិនលោក ជា ចាន់ឌិន និងព្រះរាជអាជ្ញាអមសាលាដំបូងលោក តូច សុភក្តី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១២នាក់និងខ្មែរអ្នកបើករថយន្តម្នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់។

បច្ចុប្បន្នជនសង្ស័យទាំង ១៣នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបញ្ជូនខ្លួនបន្តទៅកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

សរសេរមកកាន់ លោក ម៉ាប់ ស៊ុយ Mabsuy168@gmail.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ