ចេតិយលោក វណ្ណ ម៉ូលីវណ្ណ កសាងតាមទម្រង់ប្រាសាទបុរាណ​

ចេតិយ​សម្រាប់តម្កល់អដ្ឋិធាតុ របស់ស្ថាបត្យករដ៏ល្បីនា សម័យសង្គមរាស្ដ្រនិយម គឺលោក​តា វណ្ណ ម៉ូលីវណ្ណ ត្រូវបានសាងសង់រួចរាល់តាំងពីខែកក្កដាឆ្នាំ២០១៦​ ដោយ​យក​លំ​នាំ​​តាម​រចនាបថ​ប្រាសាទបាគង​។

លោកតា វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីល្បាយរូបនោះ បានទទួល​មរណភាព នៅ​​​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៤៥នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អ្នកមើលថែលោកតា វណ្ណ ម៉ូលី​វណ្ណ គឺ​លោក ជិន ឈឿន អោយដឹងថា ចេតិយ​នេះ បានកសាងអស់ថវិកា​ប្រមាណ ២​ម៉ឺន​ដុល្លារ មាន​ទីតាំង​ស្ថិតនៅ​ខ្លោងទ្វារ​ ចូល​​វត្ត​ព្រះឥន្ទ្រ​កោ​សីយ៍ ពីខាងកើតស្ថិតក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ចេតិយ​នេះ ​ផ្តើមធ្វើ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ និង​រួចរាល់​នៅ​ចុង ខែកក្ក​ដា​​ ឆ្នាំ​២០១៦។

លោក ឈឿន បញ្ជាក់ថា ថវិកា​ទាំងនោះ ​គឺ​បាន​ពី​ការ​រៃអង្គាស​គ្នា ពី​អ្នក​ដែល​ស្រឡាញ់ និង​គោរព​លោកតា វណ្ណ ម៉ូលីវណ្ណ​​។​

កាលពីលោក​នៅមានជីវិត ស្ថាបត្យកររូបនេះ ក៏បានទៅមើល​ចេតិយនេះជា បន្តបន្ទាប់ដែរ ព្រោះនៅមិនឆ្ងាយប៉ុន្មានទេពីភូមិគ្រឹះរបស់លោកក្នុងសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ