សាលារាជធានីភ្នំពេញ៖ ផ្ទះពលរដ្ឋលើប្រឡាយស្ទឹងមានជ័យជាមូលហេតុទឹកលិចផ្លូវ ២០០៤

ជំនន់ទឹកភ្លៀងលិច ផ្លូវ២០០៤

សាលារាជធានីភ្នំពេញ​បាន​លើក​ឡើង​ករណី​២ ​ដែល​បណ្ដាល​ឲ្យ​លិច​ផ្លូវ ​ស ឡា ឬ​ផ្លូវ ២០០៤ ​ខ្លាំង​គឺ​ដោយ​សារ​ផ្ទះពលរដ្ឋ​លើ​ប្រឡាយ​ស្ទឹងមានជ័យ​ និងខ្វះ​អណ្ដូង​លូ​។

សាលារាជធានីភ្នំពេញ ​បាន​លើក​ឡើង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ​ និង​រង​ការ​ត្អូញ​ត្អែរ​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ករណី​លិច​ផ្លូវ​នេះ​។

ករណី​លិច​ផ្លូវ​ស ឡា ​នេះ​ សាលារាជធានីភ្នំពេញ ​ពន្យល់​ថា​ បណ្ដាល​មក​ពី​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៥៦២គ្រួសារ ​ដែល​សាង​សង់​ និង​រស់​នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ​ ចាប់​ពី​ទ្វារ​ទឹក​ដើម​ស្លែង​នៃ​ផ្លូវលេខ ៣៧១ ​ដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ មាន​សំរាម​កក​ស្ទះ​ក្រោម​ផ្ទះ​បណ្តាល​ទឹក​ហូរ​យឺត​។​

ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ ​បញ្ជាក់​ទៀត​ថា​ ពលរដ្ឋ​ទាំង​នោះ​បាន​ប្តឹង​តវ៉ា​ជា​ញឹកញាប់​ ជំទាស់​និង​គម្រោង​ជីក​ស្តារ​ប្រឡាយ​ដែល​ប៉ះពាល់​ផ្ទះ​របស់​ពួក​គេ​ និង​សុំ​អភិវឌ្ឍន៍​នៅ​និង​កន្លែង​បង្ក​អោយ​ស្ទះ​ផ្លូវ​ទឹក​បង្ហូរ​ពីផ្លូ​វ​ ស ឡា ឬ​ផ្លូវលេខ​ ២០០៤​៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ