ស្ថានទូតខ្មែរនៅម៉ាឡេស៊ីជួយសង្គ្រោះពលករជិត២០នាក់

ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី បានអន្ដរាគមន៍ជួយសង្គ្រោះពលករខ្មែរជាច្រើននាក់ បន្ទាប់ពីពួកគេថាមិនអាចស៊ូទ្រាំនឹងការងារនៅទីនោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៣តុលាឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងថា ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះ ពលករ​ ពលការិនីខ្មែរចំនួន១៦នាក់ ក្នុងនោះ មានប្រុស៨នាក់ និងស្រី៨នាក់។ ហើយ បើតាមក្រសួង ពលករខ្មែរទាំងនេះ មានដើមកំណើតពីខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និងសៀមរាប។

បើតាមសេចក្ដីប្រកាស ពលករខ្មែរទាំង១៦នាក់ បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ខែកញ្ញាកន្លងទៅ។

បើតាមរបាយការណ៍របស់ក្រសួងការបទេសកម្ពុជា រយៈពេល៦ខែដើមឆ្នាំ២០១៧ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះនិងធ្វើមាតុភូមិនិវត្តន៍ ពលករខ្មែរចំនួន ៤៥០នាក់។ ក្នុងនោះ បញ្ជូនមកពីប្រទេសថៃ មានចំនួន១៧៨នាក់ ម៉ាឡេស៊ី ចំនួន១៣៤នាក់ វៀតណាម ចំនួន៦៨នាក់ មកពីឡាវ ចំនួន២៤នាក់ និង ចំនួន ២២នាក់ផ្សេងទៀត បញ្ជូនមកពីប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ