រដ្ឋាភិបាលថានឹងទិញស្ពានព្រែកព្នៅ​ភ្ជាប់ទៅផ្លូវ ៦A ធ្វើជាសម្បត្តិរដ្ឋ

ស្ពានព្រែកព្នៅ (លីយ៉ុងផាត់) (រូបភាពពី Google Map)

លោកនាយករដ្ឋមន្ត្រីបានប្រកាសលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ចាប់ពីពាក់កណ្តាលខែតុលានេះទៅ អ្នក​ប្រើ​ប្រាស់ ស្ពានព្រែកព្នៅ (លីយ៉ុងផាត់) និងផ្លូវភ្ជាប់​ពីផ្លូ​វជាតិលេ​ខ​៥ ទៅផ្លូវជាតិ៦A នឹងមិនត្រូវបង់ថ្លៃទៀតទេ ដោ​យថារដ្ឋា​ភិបា​ល​​​ទិ​ញ​ផ្លូវនេះ មកធ្វើជាសម្បត្តិរដ្ឋវិញ។

លោក ហ៊ុន សែន បានសរសេរនៅថា​ ដើម្បីលើកម្ពស់ជីវភា​ព​​ និងសម្រួលដល់ការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ លោកថាចាប់ពីម៉ោង ០​០:០០ នាទី ​ថ្ងៃទី១៥ ខែតុលា ​ឆ្នាំ​២០១៧ ​​នេះតទៅ អ្ន​​ក​​ធ្វើ​ដំ​ណើរពីស្ពានព្រែកព្នៅ (ផ្លូវជាតិលេខ៥) ទៅផ្លូវជាតិលេខ ៦ A នឹ​ងមិ​នត្រូវ​បង់ប្រា​ក់ទៀ​​តទេ ដោយថារដ្ឋាភិបា​លនឹងទិញ​​យកម​កគ្រប់គ្រងវិញ។

បើតាមលោក ហ៊ុន សែន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលា​រាជ​ធា​​​នី​ភ្នំ​​ពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូ​វពិភាក្សាជាមួយក្រុមហ៊ុន ​ដើម្បីពិនិត្យដោះស្រា​យបញ្ហាមួ​យចំនួ​​ន​ដែ​ល​នៅ​សេសសល់។

ការដែ​លរដ្ឋាភិបាលប្រកាសទិញស្ពានព្រែកព្នៅ​គ្រប់គ្រងវិញនេះ ចំពេលដែលស្ពានជ្រោយចង្វារទី១ ឬហៅស្ពានមិត្តភាពកម្ពុ​ជា​​-ជ​ប៉ុន ប្រកាសឲ្យផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្នចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ​២០១៧ ដោយសារស្ពានឆ្លងទន្លេមួយនេះ ត្រូវជួសជុ​ល​ឡើងវិញ។ បើតាមគម្រោង ស្ពានមិត្តភាព​កម្ពុជា-ជប៉ុននេះ នឹងត្រូវបើកឲ្យធ្វើចរាចរណ៍ឡើងវិញនៅខែមិថុនាឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ