រដ្ឋាភិបាលប្រាប់ម្ចាស់សហគ្រាសនិងគ្រឹះស្ថាន អនុញ្ញាតកម្មករឈប់ថ្ងៃបុណ្យអ៊ុំទូក

រដ្ឋាភិបាល ប្រាប់ទៅម្ចាស់សហគ្រាស និងគ្រឹះស្ថានទំាងអស់ ដែល​អនុវត្តច្បាប់ការងារ ត្រូវអនុញ្ញាតឲ្យ​កម្មករ ​​និ​យោជិតទំាងអស់ បានឈប់សម្រាក ដោយមិនកាត់ប្រាក់ឈ្នួល នៅក្នុងអំឡុងពិធីបុណ្យអ៊ុំទូកចំនួន៣ថ្ងៃ នា​​ដើម​​ខែវិច្ឆិកា ខាង​មុខ​នេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែតុលា មាន​ខ្លឹម​សារ​ថា ​ព្រះរាជពិធីបុណ្យ​អ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ករណីនេះ ក្រសួងប្រាប់ទៅម្ចាស់សហគ្រាស គ្រឹះស្ថានទំាង​អស់នៅ​ទូទំាងប្រទេស​ ដែលអនុវត្តតាមច្បាប់ការងារ ត្រូវ​អនុញ្ញាតឲ្យកម្មករនិយោជិតទំាងអស់ បានឈប់សម្រាកចំនួន​បីថ្ងៃ ដោយរក្សាប្រាក់ឈ្នួលដដែល។

ក្រសួង បញ្ជាក់ទៀតថា បើកម្មករនិយោជិតធ្វើការងារនៅថ្ងៃឈប់ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនេះ ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការងារធម្មតា។ ផ្ទុយទៅវិញ​ ក្រសួងការងារឲ្យដឹងទៀត​ថា ក្នុងករណីចំាបាច់ ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមិន​អាច ប​ញ្ឈប់​សកម្មភាពរបស់ខ្លួនបានក្នុង​ថ្ងៃបុណ្យអ៊ុំទូកបីថ្ងៃនោះទេ ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវ​សម្រប​សម្រួល​ជាមួយកម្មករនិយោជិតឲ្យមានការស្ម័គ្រចិត្ត ព្រមទំាងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់ សម្រាក​​បុណ្យបានសមស្រប​។

គិតត្រឹមថ្ងៃទី២០ ខែតុលានេះ សមត្ថកិច្ច​មិនទាន់បង្ហើបឲ្យ​ដឹង ពីចំនួនសមត្ថ​កិច្ច​ដែលត្រូវ​ដាក់ពង្រាយសម្រាប់ការពារ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក​ឆ្នាំ២០១៧ នេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ