អ្នករិះគន់បញ្ហាព្រំដែន លោក ហុង សុខហួរ ត្រូវលើកលែងទោសក្រោយសុំទោសលោក ហ៊ុន សែន

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ

ព្រះមហាក្សត្រ សម្រេចលើកលែងទោស អតីតសមាជិកព្រឹទ្ធសភា មកពីបក្សប្រឆាំង លោក ហុង សុខហួរ ​តាមការស្នើសុំ​របស់​នា​យករដ្ឋមន្ត្រី ក្រោយ​ពីជា​ប់​ឃុំ​ជាង២ឆ្នាំ។

​លោក ហុង សុ​ខហួរ ដែលសកម្មរិះគន់បញ្ហាព្រំដែន ត្រូវសមត្ថកិច្ចចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីថ្ងៃទី២​៥ខែសី​ហា​ឆ្នាំ​២០១៥ ក្រោយពីលោកបានរិះគន់រដ្ឋាភិបាលថា ទាក់ទិននឹងការបោះបង្គោល​ព្រំដែន ដែលថាធ្វើឲ្យ​កម្ពុជា​បាត់​បង់​​ទឹ​ក​ដីទៅ​​ប្រទេសវៀតណាម។

ការរិះគន់បញ្ហាព្រំដែន របស់លោក ហុង សុខហួរ ពេលនោះបាន ផ្តល់បទសម្ភាសជាមួយ អ្នកសារព័ត៌មាន និងបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនមួយចំនួនទៀត លើហ្វេសប៊ុករបស់លោក សម រង្ស៊ី។

តុលាការ បានផ្តន្ទាទោស អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី រូបនេះ ឲ្យជាប់​ពន្ធ​នា​គារ៧ឆ្នាំ ចោទពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធាណៈក្លែង និងញុះ​ញង់ប​ង្ក​ឲ្យ​មា​នភាព​វឹ​​​កវ​​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ខែតុលានេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ បានឡាយ​ព្រះហស្ត​លើកលែងទោស លោក ហុង សុខហួរ តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីថ្ងៃទី៨ ខែកញ្ញា ២០១៧ លោក ហុង សុខហួរ បានសរសេរលិខិត សុំទោសលោកនា​យករដ្ឋ​មន្ត្រី និងបានសារភាពទទួលកំហុស របស់ខ្លួននូវអ្វីដែលគាត់បានធ្វើកន្លងទៅ។

តាមលិខិតសូមទោសរបស់ លោក​ ហុង សុខហួរ ផ្ញើទៅលោកនា​យករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បានលើកទ្បើងដែរថា ការសូមទោសនេះ ដើម្បីឲ្យលោកបានទៅព្យាបាលនៅក្រៅប្រទេស និងជួបក្រុមគ្រួសារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ