អវត្តមាន លោក កឹម សុខា ជាថ្មីទៀត ក្នុងសវនាការនៅព្រឹកនេះ

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

តុលាការកំពូលបើកសវនាការលើសំណុំរឿង លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះតាមការគ្រោងទុក ប៉ុន្តែមិនមានវត្តមាន​មេបក្សប្រឆាំងរូបនេះទេ បើទោះជាមានការទាមទារពីក្រុមមេធាវីឲ្យនាំកូនក្តីរបស់ពួកគេចូលរួមដើម្បីមានសិទ្ធិពេញលេញតតាំងតាមផ្លូវច្បាប់ក៏ដោយ។​

កម្លាំងសមត្ថកិច្ចដាក់របាំងបិទ

នៅព្រឹកនេះ តុលាការកំពូលបើកសវនាការតាមបណ្តឹងរបស់ក្រុមមេធាវីការពារក្តីឲ្យ លោក កឹម សុខា ដើម្បីជំទាស់ទៅនឹង​ការឃុំខ្លួនកូនក្តីរបស់ពួកគេ។​ មុនថ្ងៃសវនាការ ក្រុមមេធាវីបានទាមទារឲ្យនាំខ្លួន លោក​ កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងចូលរួមក្នុងសវនាការ ប៉ុន្តែនៅព្រឹកនេះមិនមានវត្តមានលោក កឹម សុខា ទេ ហើយក៏មិនមានការបកស្រាយណាមួយជុំវិញការមិននាំខ្លួន លោក កឹម សុខា ចូលរួមនេះដែរ។

អ្នកឃ្លាំមើលដំណើរការសវនាការ លោក កឹម សុខា

ផ្លូវមួយចំនួននៅជុំវិញតុលាការកំពូលនៅព្រឹកនេះ មានការដាក់របាំងបិទ មានសមត្ថកិច្ចរាប់រយនាក់ឈរយាមតាមគោលដៅ និងមានរថយន្តសមត្ថកិច្ចដាក់ប្រចាំការក្បែរៗនោះ។​

នៅព្រឹកនេះ​​ក៏មានវត្តមានមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក តំណាងអង្គការសហប្រជាជាតិឃ្លាំមើល ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១ក្រុមប្រមាណ​៥នាក់ក៏ទៅឃ្លាំមើលដំណើរការសវនាការនេះដែរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ