កុមារីកំព្រាម្តាយធ្វើឲ្យអ្នកភូមិស្រក់ទឹកភ្នែកបន្ទាប់ពីទទួលរង្វនលើកទឹកចិត្ត

ប្រជាពលរដ្ឋមួយចំនួននៅស្រុកស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ បានសម្រក់ទឹកភ្នែក ដោយពួកគាត់អះអាងថា ព្រោះតែរំភើបនិងអាណិតអាសូរដល់មារីកំព្រាម្នាក់ បន្ទាប់ពីទទួលបានរង្វនលើកទឹក ខណៈកុមារីរូបនោះ ជាប់ចំណាត់ថ្នាក់ជាសិស្សពូកែប្រចាំថ្នាក់។

លោក​ និញ ប៉ែប រស់នៅភូមិថ្មគោល ឃុំផ្គាំ បាននិយាយទាំងទឹកភ្នែកថា គាត់ពិតជារំភើបខ្លាំងណាស់ ខណៈឃើញកូនរបស់គាត់ឈ្មោះ ជៀម សុខលៀម ទទួលបានរង្វនលើកទឹកចិត្តពីនាយកសាលាបឋមសិក្សាថ្មគោល នាឱកាសបើកបវេសនកាល កាលពីព្រឹកថ្ងៃទី ០១ខែវិច្ឆិកា ចុងឆ្នាំ ២០១៧នេះ។

លោកបានបញ្ជាក់ថា «ខ្ញុំយំព្រោះកូនគេពេលបើករង្វន មានម៉ែឪគេនៅមើល តែកូនខ្ញុំម៉ែក៏អត់(ស្លាប់)ឪពុកក៏នៅឯថៃទៀត»

លោក និញ ប៉ែប បានបន្ថែមទៀតថា កូនរបស់គាត់ ឈ្មោះ ជៀម សុខលៀម បានជាប់ចំណាំត់ថ្នាក់លេខ ៣ក្នុងចំណោមសិស្សពូកែចំនួន ៥នាក់ ប្រចាំថ្នាក់ទី ១។ ​លោកថា នេះគឺជាលើកទី ១ហើយដែលលោករំភើបរហូតមិនអាចទប់ទឹកភ្នែកបាន ព្រោះលោកមិននឹកស្នានថាកូនរបស់អាចជាប់ចំណាត់ថ្នាក់ល្អនោះទេ ដោយលោកបញ្ជាក់ថា នាងគឺជាក្មេងកំព្រាម្តាយ ហើយលោកក៏មិនបាននៅមើលថែទៀត ដោយសារលោកបានចំណាក់ស្រុកទៅបម្រើការងារនៅឯប្រទេសថៃ។

គួបញ្ជាក់ផងដែរ កុមារី ជៀម សុខលៀម មិនត្រឹមតែទទួលបានរង្វនលើកទឹកពីលោកនាយកសាលាប៉ុណ្ណោះទេ កុមារីរូបនេះក៏ទទួលបានប្រាក់ឧបត្ថមមួយចំនួន ពីសំណាក់ប្រជាពរដ្ឋផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ អ្នកនាង ឆោម និមល

 

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered