ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Stephen Parry ថ្លែងថា លោកនឹងប្រកាសពីការលាលែងពីតំណែង បន្ទាប់ពីការបញ្ជាក់ពីតុលាការជាន់ខ្ពស់ថា លោកពិតជាមានកំហុសពាក់ព័ន្ធការមានសញ្ញាតិអូស្ត្រាលីផង និងមានសញ្ញាតិអង់គ្លេសផង។
លោក Parry ថ្លែងថា តុលាការជាន់ខ្ពស់មានបកស្រាយបានត្រឹមត្រូវល្អ ដើម្បីការពារច្បាប់ពាក់ព័ន្ធអ្នកមានសញ្ញាតិពីរ និង ការបោះឆ្នោត។ នេះបើតាមសារព័ត៌មាន BBC។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការកំពូលបានសម្រេចដកតំណែងអ្នកនយោបាយជាន់ខ្ពស់ចំនួន៥រូបក្នុងនោះរួមមានទាំងលោក Barnaby Joyce ផងដែរ ដោយសារពួកគេមានសញ្ញាតិលើសពីរមួយ។
លោក Parry ចូលទៅផ្តល់ចម្លើយដល់តុលាការជាន់ខ្ពស់ពាក់ព័ន្ធបញ្ហាសញ្ញាតិកាលពីម្សិលមិញ។ លោកថ្លែងថា លោកសម្រេចចិត្តទាំងមានអារម្មណ៍ក្រៀមក្រំ បន្ទាប់ពីការិយាល័យរដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា លោកមានសញ្ញាតិអង់គ្លេសតាមរយៈឪពុក។
តួនាទីប្រធានព្រឹទ្ធសភារបស់អូស្ត្រាលី បានដោយសារការបោះឆ្នោតនៅក្នុងសំឡេងសភាជាន់ខ្ពស់នេះ ហើយនឹងមានការរាប់សន្លឹកឆ្នោតឡើងវិញដើម្បីរៀបចំតំណែងបន្ទាប់ទៀតនេះ៕









