ជនជាតិជប៉ុនម្នាក់សង្ស័យសម្លាប់ដោយកាត់ក្បាលមនុស្ស៩នាក់

នគរបាលជប៉ុនបានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថា សម្លាប់មនុស្ស៩នាក់ ដោយការកាត់ក្បាលក្នុងរយៈពេល​២ខែ ហើយនគរបាលមិនទាន់ដឹងពីមូលហេតុនៃការសម្លាប់នោះទេ។​

កាលពីថ្ងៃអង្គារម្សិលមិញ នគរបាលបានរកឃើញក្បាលចំនួន​២ និង ខ្លួន​ចំនួន​៩ ទុកនៅក្នុងកន្លែងផ្សេងពីគ្នានៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះ Takahiro Shiraishi។​​ បុរសជាជនសង្ស័យម្នាក់នេះ មានអាយុ២៧ឆ្នាំ នៅក្នុងផ្ទះលោកមានសាកសព ដាច់ចេញពីគ្នា ដោយរក្សាទុកនៅកន្លែងត្រជាក់​។​ នេះបើតាមសារព័ត៌មាន​ BBC។​

នគរស្រាវជ្រាវករណីនេះ ដោយសារមានអ្នករាយការណ៍ថា  មានការទំនាក់ទំនងតាមប្រព័ន្ធ Twitter ហើយមានការសម្លាប់។ នគរបាលបន្តការស្រាវជ្រាវរកភស្តុតាងបន្ថែម ប៉ុន្តែមិនទាន់បានដឹងថា មូលហេតុអ្វីដែលឈានដល់ការសម្លាប់នេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ