តុលាការជាន់ខ្ពស់អេស្ប៉ាញដកតំណែងមេដឹកនាំនៅកាតាឡូណា

តុលាការជាន់ខ្ពស់របស់អេស្ប៉ាញបានចេញសេចក្តីសម្រេចដកតំណែងរបស់លោក Carles Puidgemont ជាប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់១៣រូបផ្សេងទៀតនៅ ដែនដីស្វ័យយ័ត្នកាតាឡូណា។

តុលាការក៏បានតម្រូវឲ្យពួកគេត្រូវបង់លុយចំនួន ៧,២ ពាន់លានដុល្លារ ដើម្បីជាការជួសជុលការខូចខាត ដោយសារតែមានការធ្វើប្រជាមតិ និង ការប្រកាសផ្តាច់ខ្លួនចេញពីអេស្ប៉ាញ។​ នេះបើតាមសារព័ត៌មាន ​BBC។​

សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់នេះ ធ្វើឡើងក្រោយពេល​ដែល​អគ្គព្រះរាជអាជ្ញាកាលពីថ្ងៃចន្ទបានជំរុញឲ្យមានការដាក់ទោសដល់មេដឹកនាំទាំងនោះឲ្យស្នើនឹងក្រុមធ្វើសកម្មភាពបះបោរ។​

លោក Puidgemont និង មន្ត្រីរបស់លោកជាច្រើនទៀត កំពុងតែស្នាក់នៅក្នុងប្រទេសប៊ែលហ្សិក ប៉ុន្តែលោកថា មិនបានស្វែងរកសិទ្ធិជ្រកកោណនៅទីនោះទេ។​ លោកថ្លែងថា វិបត្តិនោះក្នុងប្រទេសអេស្ប៉ាញ ជាមូលហេតុនាំឲ្យមានការធ្វើប្រជាមតិកាលពីដើមខែតុលានៅលើដែនដីកាតាឡូណា បើទោះបីជាមានការជំទាស់ពីរដ្ឋាភិបាល​នៃទីក្រុងម៉ាឌ្រីត និង ផ្ទុយពីរដ្ឋធម្មនុញ្ញដែលតុលាការចោទថា ការបោះឆ្នោតធ្វើប្រជាមតិនោះគឺខុសច្បាប់។​

បច្ចុប្បន្ននេះ រដ្ឋាភិបាលកណ្តាល​នៃប្រទេសអេស្ប៉ាញ រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងដោយផ្ទាល់លើដែនដីកាតាឡូណា បន្ទាប់ពីផ្ទុះការតវ៉ាទាមទារឯករាជ្យ។​

លោក Puidgemont នឹងធ្វើដំណើរទៅកាន់ទីក្រុងប្រុចស៊ែលនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ស្របពេលដែល​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសអេស្ប៉ាញចោទប្រកាន់ថា មេដឹកនាំនៃដែនដីកាតាឡូណា ប្រឈមមុខនឹងការចោទប្រកាន់ពីការធ្វើចលនាបះបោរឲ្យមានចលាចល និង មានកំហុសក្នុងការចាត់ចែងមូលនីធិរដ្ឋបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ