ផ្ទុះរោងចក្រផលិតអគ្គិសនីមួយនៅឥណ្ឌាស្លាប់អស់​១៦នាក់

មនុស្ស១៦នាក់ស្លាប់ និង ជាង១០០នាក់ផ្សេងទៀតរងរបួស ក្នុងករណីផ្ទុះឆេះ រោងចក្រថាមពលធ្យូងថ្ម នៅក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌានៅថ្ងៃនេះ។​

មន្ត្រីរដ្ឋាភិបាលបានថ្លែងថា មនុស្សប្រមាណ៨០នាក់​ ក្នុងចំណោមអ្នករងរបួសជាង១០០នាក់នោះ ត្រូវបញ្ជូនមន្ទីរពេទ្យជាបន្ទាប់ដើម្បីជួយសង្គ្រោះ។​នេះ បើតាមសារព័ត៌មាន​BBC។​

មន្ត្រីបាននិយាយថា នៅពេលដែលមានឮសំឡេងផ្ទុះឡើងភ្លាម​ ពួកគេបានរៀបចំបញ្ជូន ឧស្ម័ន និង សារធាតុដែលងាយឆេះផ្សេងទៀត​ចេញពីកន្លែងកើតហេតុនេះ។​ ក្រុមហ៊ុន​បានប្រកាស​ពីការស៊ើបអង្កេត​រកមូលហេតុ​ដែលបង្កឲ្យមានការផ្ទុះឆេះនេះ ដែលចាប់ផ្តើមស៊ើបពីចំណុច​នៅក្បែរទីក្រុង Unchahar។​

មន្ត្រីនគរបាលជំនាញថ្លែងថា ក្រុមការងារកំពុងតែបន្តស៊ើបអង្កេត តាមរយៈការប្រមូលផេះ និង សម្ភារជាភស្តុតាងមួយចំនួនទៀតនៅក្បែរនោះ ដើម្បីធ្វើការវិភាគរកមូលហេតុ។​

ក្រោយកើតហេតុ អភិបាលរដ្ឋ​ Uttar Pradesh បានផ្ញើសាររំលែកទុកដល់ដល់ក្រុមគ្រួសារ អ្នកស្លាប់ និង រងរបួស និង មានផ្តល់ជាសំណងដល់​ពួកគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ