ខេត្តដែលផលិតធ្យូងថ្មធំបំផុតរបស់ចិនកំពុងមានបញ្ហាបំពុលខ្យល់ខ្លាំង

ខេត្ត Shanxi ជាខេត្តដែលមានតំបន់ផលិតធ្យូងថ្មធំបំផុតរបស់ប្រទេសចិន គឺអាជ្ញាធរមូលដ្ឋានបានប្រកាសឲ្យមានការរឹតបន្តឹងខ្លាំងក្លាបំផុត ចំពោះឧស្សាហកម្មប្រភេទនេះដែលបានបញ្ចេញខ្យល់ពុលក្នុងបរិយាកាស។

អាជ្ញាធរបានប្រកាសឲ្យ​មានការរឹតបន្តឹងក្នុងការធ្វើអាជីវកម្មនេះ ហើយមានការប្រកាសអាសន្នពីការដាក់សម្ពាធឲ្យបញ្ឈប់ និង ការកំណត់​នៃការផលិតចាប់ផ្តើមពីថ្ងៃទី៤ខែវិច្ឆិកា បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ឧស្សាហកម្មនេះបំពុលខ្យល់ខ្លាំងក្លានៅក្នុងតំបន់នោះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

នៅក្នុងកិច្ចប្រជុំមួយនៅក្នុងប្រទេសចិន ស្តីពីគុណភាពខ្យល់កាលពីខែសីហា គឺចិនបានប្រកាសថា ទីក្រុងសំខាន់ចំនួន​២៨ នៅភាគខាងជើង​ត្រូវកាត់បន្ថយការផលិតនឹងប្រើប្រាស់ធ្យូងថ្ម។​

ឧស្សាហកម្មធ្យូងថ្មអ្នកស្រាវជ្រាវរកឃើញថា មានការប៉ះពាល់​ដល់ការប្រើប្រាស់ដី បំពុលទឹក និង បំពុលបរិយាកាស ដោយសារតែពេលដុតមានការសាយភាយជាតិពុលជាច្រើន​ប្រភេទ។ អង្គការសុខភាពពិភពលោក​រកឃើញថា បំពុលបរិយាកាសដោយសារតែការធ្វើអាជីវកម្មធ្យូងថ្ម បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនប្រមាណ​១០០០ ០០០នាក់រាល់ឆ្នាំ។ ប្រែសម្រួលដោយពៅ មេត្តា

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ